(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញមនុស្ស១២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ក្នុងនោះ៦នាក់ ជាពលករមកពីប្រទេសថៃ ខណៈអ្នកជាសះស្បើយចំនួន៣នាក់ផងដែរ ព្រមទាំងប្រកាសបិទខ្ទប់ទីតាំងអាជីវកម្មចំនួន៥កន្លែង នៅក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន១៣៣ករណី ក្នុងនោះករណីនាំចូលពីបរទេសចំនួន១១៤ករណី និងឆ្លងក្នុងសហគមន៍ចំនួន១៩ករណី បានព្យាបាលជាសះស្បើយចំនួន៤៦នាក់ កំពុងសម្រាកព្យាបាលចំនួន៨៦នាក់ និងស្លាប់ម្នាក់ផងដែរ៕