(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកសកម្មភាពអាជីវកម្ម ផលិតកម្ម ក្រុមហ៊ុនស្ដាយណាយ២ អ៉ិនធើណេសិនណល ខូអិលធីឌី ស្ថិតក្នុងភូមិតាសែន ឃុំសូទិព ស្រុកជើងព្រៃ ក្រោយរកឃើញពាក់ព័ន្ធជំងឺកូវីដ១៩។

ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលខេត្តកំពង់ចាម បានកំណត់ផ្អាកសកម្មភាពរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីសិក្សាស្រាវជ្រាវវាយតម្លៃ អំពីស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ១៩។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ដកំពង់ចាម៖