(រតនគិរី)៖ លោក ងិន ណែល អភិបាលក្រុងបានលុង ខេត្តរតនគិរី បានណែនាំដល់សង្កាត់ទាំង៤ ត្រូវរួមគ្នាដោះស្រាយ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ក្រោយមានករណីវិជ្ជមានជាបន្តបន្ទា ប់នៅក្នុងសង្កាត់នីមួយៗ រហូតអាជ្ញាធរបានសម្រេចបិទខ្ទប់ និងគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩ កុំឱ្យឆ្លងបន្តទៅទៀត។

ការណែនាំបែបនេះរបស់លោក ងិន ណែល បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានដឹកនាំកម្លាំងចម្រុះអនុវត្តវិធានការរបស់រដ្ឋបាលខេត្តស្តីពី ការបិទបំរាមគោចរបានចេញអនុវត្តនៅយប់ថ្ងៃទី២១ ខែមិថុនា បន្ទាប់ពីក្រុងផ្ទុះជំងឺកូវីដ១៩ នៅក្នុងសហគមន៍ កាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ ជាទ្រង់ទ្រាយធំលើកដំបូងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងប្រតិបត្តិការខាងលើនេះដែរលោក ងិន ណែល «បានណែនាំដល់ចៅសង្កាត់ទាំង៤ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះវិធានការបម្រាមគោចរណ៍ចាប់ពីម៉ោង ២០៖០០នាទីរហូតដល់ម៉ោង៥៖០០ទៀបភ្លឺ ទើបអនុញ្ញាតឱ្យចរាចរណ៍ឡើងវិញរហូតដល់ថ្ងៃទី៤ ខែក្កដាឆ្នាំ២០២១»

លោកអភិបាលក្រុងបានលុង បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃក្រោយ ពីមានការផ្ទុះជំងឺកូវីដ១៩ ទ្រង់ទ្រាយធំក្នុងសហគមន៍ចំពោះសង្កាត់ទាំង៤ ក្នុងនោះសង្កាត់ឡាបានសៀក ដែលធ្វើតេស្តសំណាករកឃើញ អ្នកវិជ្ជមានក្នុងសហគមន៍ច្រើនជាងគេ៕