(ភ្នំពេញ)៖ លោក ពៅ ប៊ុន្ថា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៩៥១៧០៧ និងប្រពន្ធឈ្មោះ សឺន កល្យាណ អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០១០៩៥១៧០៦ មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ៦៣ ផ្លូវបេតុង ភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋខាងលើ បានបញ្ជាក់ថា ពួកគេបានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងទំហំ ៦១៨ម៉ែត្រក្រឡា ស្ថិតនៅភូមិក្រាំងតាផូ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានព្រំប្រទល់ដូចខាងក្រោម៖ ខាងជើងទល់នឹង ចំណីផ្លូវទំនប់៧មករា, ខាងត្បូងទល់នឹង អឿន ប៊ុនធឿន,ខាងកើតទល់នឹង ប៉ុស្ដិ៍សុខ ភាពសាក់សំពៅ, ខាងលិចទល់នឹង ដីរួម។ ដោយមិនដឹងវង្វេងដៃទុកកន្លែងណា ឬក៏ជ្រុះបាត់អំឡុងពេលរុះរើផ្ទះនោះឡើយ។

ក្នុងករណីបើមានបុគ្គលណាមួយរើសបាន ហើយយកទៅប្រើប្រាស់ខ្ញុំបាទសូមមិនទទួលខុសត្រូវឡើយ។

សេចក្តីដូចបានជម្រាបជូនខាងលើសូម លោកស្រីអភិបាលខណ្ឌដង្កោ មេត្តាពិនិត្យ និងជួយចេញលិខិតបញ្ជាក់លិខិតណាមួយឱ្យយើងខ្ញុំយកទៅប្រើប្រាស់ដោយក្ដីអនុគ្រោះ៕