(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៨នាក់ទៀត ជាពលករមកពីប្រទេសថៃ ចំនួន១៣នាក់។ តាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមិថុនាឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញជំងឺកូវីដចំនួន ៣០៥នាក់ ក្នុងនោះករណីនាំចូលពីបរទេសចំនួន ២៦៤នាក់ ឆ្លងក្នុងសហគមន៍ចំនួន ៤១នាក់ និងព្យាបាលជាសះស្បើយចំនួន ៩១នាក់ កំពុងសម្រាកព្យាបាលចំនួន ២១២នាក់ និងស្លាប់ ២នាក់៕

ខាងក្រោមជាសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៖