(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ កក្កដា ២០២១ ខ្មែរ ប៊ែវើរីជីស បានប្រគល់ទឹកបរិសុទ្ធកម្ពុជា ២០០កេសបន្ថែមទៀត ជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រើប្រាស់អំឡុងពេលបំពេញភារកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រោយទើបឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជា១៥០០កេស។

លោក បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន ឲ្យដឹងថា៖ «ដើម្បីរក្សាជំហរក្នុងការជួយសង្គម ក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ ខ្មែរ ប៊ែវើរីជីស នឹងនៅតែបន្តការបរិច្ចាគក្នុងកិច្ចការសង្គមក្រោមរូបភាពផ្សេងៗជាហូរហែ»

គួរបញ្ជាក់ថា យុទ្ធនាការ «ទឹកចិត្តកម្ពុជា» នឹងបន្តឧបត្ថម្ភទឹក បរិសុទ្ធ កម្ពុជា ជូនដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាពចំនួន ២០ ផ្សេងទៀត សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខែកក្កដានេះ៕