(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,១៣៩,៦៣៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៩៨,៥២៣នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៣១៣,៨២៩នាក់ (ស្លាប់ ៦១,១៤០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៤១,៧៤៦នាក់ (ស្លាប់ ២៥,១៩២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៧៨៥,០៣៩នាក់ (ស្លាប់ ៥,៥៧៤នាក់)
* ថៃ ឆ្លងចំនួន ២៨៩,២៣៣នាក់ (ស្លាប់ ២,២៧៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៦៨,៣៧៤នាក់ (ស្លាប់ ៣,៤៦១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦៣០នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៥,១៨៧នាក់ (ស្លាប់ ៧៤៨នាក់)
* វៀតណាម ឆ្លងចំនួន ២១,០៣៥នាក់ (ស្លាប់ ៩០នាក់)
* ទ្បាវ ឆ្លងចំនួន ២,៣០០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦២នាក់ (ស្លាប់ ៣នាក់)៕