(ស្វាយរៀង)៖ ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យខេត្តស្វាយរៀង បានជួយសម្រាលកូនស្ត្រីឆ្លងជំងឺកូវីដ១៩ ម្នាក់បានដោយជោគជ័យកាលពីវេលាម៉ោង៤៖១០នាទីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ។

បើតាមប្រភពពីមន្ទីរពេទ្យខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ១៩ មានអាស័យដ្ឋាននៅភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័ក និងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទម្ងន់៣.៣គីឡូក្រាម ដែលនេះជាករណីទី ២២ផងដែរ សម្រាប់មន្ទីរពេទ្យខេត្ត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៣,២១២នាក់, ជាសះស្បើយ ចំនួន២,០១៦នាក់, កំពុងសម្រាកព្យាបាល ចំនួន១,១៥៥នាក់ និងស្លាប់ចំនួន៤០នាក់៕