(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៤៥៤,៣២៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១០៤,៧៥៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៤៩១,០០៦នាក់ (ស្លាប់ ៦៥,៤៥៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៦៧,១១៩នាក់ (ស្លាប់ ២៥,៨១៦នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨២៧,១៩១នាក់ (ស្លាប់ ៦,០៦៧នាក់)
* ថៃ ឆ្លងចំនួន ៣២៦,៨៣២នាក់ (ស្លាប់ ២,៦២៥នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៨៨,៧៥២នាក់ (ស្លាប់ ៣,៧៥៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៦៨៤នាក់ (ស្លាប់ ៣៦នាក់)
* កម្ពុជា ឆ្លងចំនួន ៥៩,៩៧៨នាក់ (ស្លាប់ ៨៨១នាក់)
* វៀតណាម ឆ្លងចំនួន ២៧,៨៦៣នាក់ (ស្លាប់ ១១២នាក់)
* ទ្បាវ ឆ្លងចំនួន ២,៦៣០នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៦៨នាក់ (ស្លាប់ ៣នាក់)៕