(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៥,៧៦១,៥៦៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១០,២២៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៦៧០,០៤៦នាក់ (ស្លាប់ ៦៩,២១០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៤៨៥,៤៥៧នាក់ (ស្លាប់ ២៦,២៣២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៨៦៧,៥៦៧នាក់ (ស្លាប់ ៦,៥០៣នាក់)
* ថៃ ឆ្លងចំនួន ៣៦៣,០២៩នាក់ (ស្លាប់ ២,៩៣៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២០៨,៣៥៧នាក់ (ស្លាប់ ៤,១៨១នាក់)
* កម្ពុជា ឆ្លងចំនួន ៦៣,៦១៥នាក់ (ស្លាប់ ៩៨៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៨០៤នាក់ (ស្លាប់ ៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៣៧,៤៣៤នាក់ (ស្លាប់ ១៣៨នាក់)
* ទ្បាវ ឆ្លងចំនួន ២,៩៧៦នាក់ (ស្លាប់ ៣នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨២នាក់ (ស្លាប់ ៣នាក់)៕