(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,១២២,៤៩២នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១៧,០៦០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៨៧៧,៤៧៦នាក់ (ស្លាប់ ៧៣,៥៨២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥០៧,៧៥៥នាក់ (ស្លាប់ ២៦,៧១៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩១៦,៥៦១នាក់ (ស្លាប់ ៧,០១៩នាក់)
* ថៃ ឆ្លងចំនួន ៤០៣,៣៨៦នាក់ (ស្លាប់ ៣,៣៤១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២២៩,៥២១នាក់ (ស្លាប់ ៥,០០០នាក់)
* កម្ពុជា ឆ្លងចំនួន ៦៧,១៨១នាក់ (ស្លាប់ ១,១០៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៣,០៧៣នាក់ (ស្លាប់ ៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៥៣,៨៣០នាក់ (ស្លាប់ ២៥៤នាក់)
* ទ្បាវ ឆ្លងចំនួន ៣,៤២៦នាក់ (ស្លាប់ ៥នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨៣នាក់ (ស្លាប់ ៣នាក់)៕