(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ប្រទេសកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែរ សិក្ខាសាលាលើលិខិតតុប្បករណ៍អាស៊ាន ប្រឆាំងការរត់ពន្ធអាវុធធុនតូច និងធុនស្រាល ក្រោមអធិបតីភាព លោក សៀង ឡាប្រេស្ស ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

កិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រារព្ធឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៣ ដល២៤ ខែមីនា ឆ្នាំ២០១៦ នាសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់របស់ប្រទេសអាស៊ានទាំង១០ បូករួមជាមួយមន្ត្រីជាន់ខ្ពស់សហគមន៍អឺរ៉ុប និងមន្ត្រីអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ប្រឆាំងការរត់ពន្ធអាវុធធុនតូច និងធុនស្រាល នៃប្រទេសទាំងអស់នោះ៕