(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មផ្សារទំនើប ឡាក់គី សាខាជ្រោយចង្វារ ជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្រោយផ្អាកមួយរយៈដោយសារពាក់ព័ន្ធអ្នកកើតជំងឺកូវីដ១៩។ នេះបើតាមលិខិតរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែសីហានេះ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក្ដី តែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងត្រូវសហការឲ្យបានល្អជាមួយអាជ្ញាធរមានសមត្ថកិច្ច រក្សាឲ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម ធ្វើអនាម័យ សម្លាប់មេរោគ វាស់កម្ដៅ ស្កេន QR-Code និងគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ១៩។

ខាងក្រោមនេះ ជាលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ៖