(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសកម្មភាព ដែលឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំអាស៊ានចំនួន៤ ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅយប់ថ្ងៃទី៦ ខែសីហា។

សកម្មភាពប្រជុំទាំង៤ ដែលប្រមុខការទូតកម្ពុជាចូលរួមតាមប្រព័ន្ធវីដេអូនោះ រួមមាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយប្រទេសកាណាដា និងនូវែលសេឡង់ និងជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការបរទេស នៃប្រទេសនូវែលសេឡង់ ក៏ដូចជាពិធីផ្តល់ឋានៈដល់ចក្រភពអង់គ្លេស ជាដៃគូសន្ទនាទី១១ របស់អាស៊ាន៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖