(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៧,៨០២,២៤១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៦៤,៥៧១នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៣,៦០៧,៨៦៣នាក់ (ស្លាប់ ១០៤,០១០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៦៣៨,៣៤៥នាក់ (ស្លាប់ ២៨,៦៧៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,២២៤,៥៩៥នាក់ (ស្លាប់ ១០,១៧៩នាក់)
* ថៃ ឆ្លងចំនួន ៧១៤,៦៨៤នាក់ (ស្លាប់ ៥,៨៥៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣២២,៨៣៨នាក់ (ស្លាប់ ១១,២៦២នាក់)
* វៀតណាម ឆ្លងចំនួន ១៩៣,៣៨១នាក់ (ស្លាប់ ៣,០១៦នាក់)
* កម្ពុជា ឆ្លងចំនួន ៨០,៨១៣នាក់ (ស្លាប់ ១,៥២៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៥,៦០៥នាក់ (ស្លាប់ ៤១នាក់)
* ទ្បាវ ឆ្លងចំនួន ៧,៧៧៨នាក់ (ស្លាប់ ៧នាក់)
* ព្រុយណេ ឆ្លងចំនួន ៣៣៩នាក់ (ស្លាប់ ៣នាក់)៕