(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន បានចេញសេចក្តីសម្រេច បន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀត ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃបន្តទៀត គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការសម្រេចបន្តវិធាការរដ្ឋបាលជាបណ្តោះអាសន្ននេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ ជាពិសេសមេរោគកូវីដ១៩ បំប្លែងថ្មី Detal នៅក្នុងមូលដ្ឋានខេត្ត៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តប៉ៃលិន៖