(ភ្នំពេញ)៖ លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់-ទទួល សម្ភារបរិក្ខាវេជ្ជសាស្ត្រ ដែលរៀបចំឡើងដោយ នៅទីស្នាក់ការកណ្តាល សមាគមមិត្តភាព កម្ពុជា-ចិន។

ពិធីនេះ មានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការប្រតិបត្តិ និងតំណាងរដ្ឋបាលខេត្តចំនួន១២ ចូលរួមទទួលមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ក្រចេះ មណ្ឌលគីរី ព្រៃវែង ពោធិ៍សាត់ រតនៈគីរី ស្ទឹងត្រែង ស្វាយរៀង តាកែវ ឧត្តរមានជ័យ និងត្បូងឃ្មុំ។

គោលបំណងនៃពិធីនេះ ដើម្បីចូលរួមចំណែក ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ភ្លឺស្វាងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួមមានសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ៖

១៖ ឧបករណ៍ផលិតអុកស៊ីសែន១០លីត្រ ចំនួន១៧គ្រឿង (oxygen concentrators) សម្រាប់ការប្រើប្រាស់វេជ្ជសាស្ត្រ
២៖ សំលៀកបំពាក់ការពារកូវីដ-១៩ ចំនួន១០២ឈុត
និង៣៖ ម៉ាសវេជ្ជសាស្រ្តគុណភាពលេខ១ ចំនួន៤០៨០បន្ទះ ជាអំណោយសប្បុរសធម៌ប្រទេសចិន ដែលបានបរិច្ចាគជូនសមាគមមិត្តភាព កម្ពុជា-ចិន តាមរយៈមូលនិធិ សប្បុរសធម៌អន្តរជាតិ របស់ប្រទេសចិន និងសមាគមអភិវឌ្ឍន៍ឧស្សាហកម្ម និងពាណិជ្ជកម្មជីលាំង នៅកម្ពុជា។

សម្ភារទាំងនេះ ត្រូវបានបែកចែកភ្លាមៗ ទៅរដ្ឋបាលខេត្តទាំង១២៕