(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៤២៣នាក់, ជាសះស្បើយ៥៤១នាក់, ស្លាប់ចំនួន២០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២០៦លាន ២២ម៉ឺននាក់ ស្លាប់ជាង ៤លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ១៨៥លាននាក់!

៣៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់កំណាត់ផ្លូវលេខ៣៥ នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលឆ្លងរាលដាលវីរុសកូវីដ១៩ បំប្លែងថ្មី Delta

៤៖ សហរដ្ឋអាមេរិកមើលឃើញ កុមារកាន់តែច្រើនឆ្លងជំងឺកូវីដ-១៩ ខណៈរដ្ឋនានាកំពុងបង្កើន ការរឹតត្បិតឡើងវិញ

៥៖ ក្រោយបើកព្រំដែន ពលករខ្មែរជាច្រើននាក់ សម្រុកចេញពីថៃមកស្រុកកំណើតវិញ, ៥០០នាក់ រកឃើញវិជ្ជមានកូវីដជាង៦០នាក់

៦៖ សហរដ្ឋអាមេរិកត្រៀមបញ្ជូនកងទ័ព ៣,០០០នាក់ទៅអាហ្វហ្គានីស្ថាន ដើម្បីជួយជម្លៀសមន្ត្រីទូត និងប្រជាជន

៧៖ ភាគីកម្ពុជា-ថៃ ជួបពិភាក្សាគ្នាដោះស្រាយកិច្ចការបន្ទាន់ ពាក់ព័ន្ធពលករខ្មែរត្រឡប់ពីប្រទេសថៃ

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៦០នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ តំណាង WHO នៅកម្ពុជា៖ ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ គឺជាយុទ្ធសាស្រ្តដ៏ខ្លាំងមួយ ប៉ុន្តែមិនមែនជាដំណោះស្រាយវេទមន្ត ដើម្បីបញ្ចប់កូវីដ១៩នោះទេ

១០៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីៗចំនួន «២៣,៤១៨នាក់» និងអ្នកជំងឺ «១៨៤នាក់ស្លាប់» ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១១៖ បណ្ឌិត ម៉ី កល្យាណ៖ កម្ពុជាគួរសម្លឹងមើលអ្នកវិនិយោគិនជប៉ុនក្នុងតំបន់ ប្រសើរជាងរកអ្នកវិនិយោគិនជប៉ុន នៅក្នុងប្រទេសជប៉ុន

១២៖ ឡាវរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៣០៥នាក់បន្ថែមទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៣៖ ប៉ាគីស្ថានប្រកាសពីលទ្ធផលនៃការស៊ើបអង្កេតចំពោះ ព្រឹត្តិការណ៍វាយប្រហារភេរវកម្មនៅស្ថានីយវារីអគ្គិសនី Dasu, អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយសំណួររបស់អ្នកកាសែតពាក់ព័ន្ធនឹងរឿងនេះ

១៤៖ សមាជិកសភាបែលហ្ស៉ិក ព្រមានប្រឆាំងការចូលរួមពាក់ព័ន្ធរបស់អឺរ៉ុប ក្នុងភាពតានតឹងរវាងអាមេរិកនិងចិន

១៥៖ អាល្លឺម៉ង់ប្រកាស៖ យើងនឹងមិនផ្តល់ឲ្យអាហ្វហ្គានីស្ថាន «សូម្បីតែមួយកាក់» ប្រសិនបើក្រុមតាលីបង់ ឡើងកាន់អំណាច

១៦៖ ចិនរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ៩៩នាក់ទៀត ក្នុងរបាយការណ៍ថ្ងៃសុក្រនេះ

១៧៖ ទីបំផុតសហរដ្ឋអាមេរិកអនុម័តឲ្យប្រើវ៉ាក់សាំង Pfizer និង Moderna សម្រាប់ការចាក់ «ដូសទី៣» ប៉ុន្តែត្រូវមានលក្ខខណ្ឌ

- ព័ត៌មាន Fresh News Plus

១៖ ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Take Kubo របស់ Real Madrid ចូលរួមជាមួយក្លិប Mallorca ក្នុងលក្ខខណ្ខខ្ចីជើង

២៖ Chelsea ចុះកិច្ចសន្យាយកខ្សែប្រយុទ្ធ Lukaku មកវិញក្នុងតម្លៃជាង ១០០លានដុល្លារពី Inter Milan

៣៖ La Liga ទទួលយកគម្រោង CVC ដែលមានទឹកប្រាក់ ២.១ពាន់លានផោនហើយ គ្រាដែល Real និង Barca បដិសេធ

៤៖ លោក ស សុខា បន្ដធ្វើប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់អាណត្តិទី៧

៥៖ កីឡាការិនី ខាន់ ចេសា នឹងប្រកួតដណ្ដើមខ្សែក្រវាត់ អមប្រាក់រង្វាន់ ៣ម៉ឺនដុល្លារនាចុងខែកញ្ញា

៦៖ ការព្យាករណ៍៖ Man City និង Chelsea មានភាគរយខ្ពស់ក្នុងការឈ្នះពាន Premier League រដូវកាលនេះ

៧៖ Samsung ប្រកាសបង្ហាញចក្ខុវិស័យថ្មី ដោយប្រើប្រាស់ «វត្ថុធាតុដើមកែច្នៃឡើងវិញ» ដើម្បីផលិតគ្រប់ទូរស័ព្ទទាំងអស់នៅឆ្នាំ២០២៥

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)