(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍បន្ថែមទៀត ដោយគិតចាប់ពីម៉ោង០០៖០០ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ សំដៅបន្តការអនុវត្តយុទ្ធនាការពង្រឹងវិធានការ ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបានពេលព្រឹកព្រលឹមថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមទៀត៖

*គ្រប់រោងចក្រ-សហគ្រាស ក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់ជាតិ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន

*រដ្ឋបាលក្រុង ស្រុក និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តការហាមឃាត់ រឹតបណ្ដឹងការត្រួតពិនិត្យ និងការរៀបចំរបៀបរៀបរយ និងសណ្តាប់ធ្នាប់នៅតាមកន្លែងដែលជាប្រភព ឬអាចមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿង ឧបភោគបរិភោគ និងទីតាំងអាជីវកម្មផ្សេងទៀត ព្រមទាំងទីតាំងរៀបចំកម្មវិធីសាសនា កម្មវិធីប្រពៃណី កម្មវិធីកីឡា កម្មវិធីកំសាន្តនានា និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការចំពោះផ្សារ ឬទីតាំងណាដែលមិនរៀបរយ ឬដែលមិនធានាបាននូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល៕

សូមអានសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖