(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Wordbridge Group ត្រូវបានជនខិលខូចបន្លំយកឈ្មោះ និងរូបថតរបស់លោកទៅបង្កើតគណនី Telegram ក្លែងក្លាយ ហើយផ្ញើសារទៅគេ ក្នុងបំណងមិនល្អ។

ចំពោះការបង្កើតគណនីក្លែងក្លាយនេះ អ្នកឧកញ៉ា សៀ ឬទ្ធី តាមរយៈបណ្តាញព័ត៌មាន Fresh News សូមច្រានចោលទាំងស្រុង និងប្រកាសមិនទទួលស្គាល់ ចំពោះអំពើរបស់ជនខិលខូចទាំងនោះឡើយ៕