(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ បានចេញលិខិតថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ឬដូសទី៣ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខព្រមទាំងអតីតយុទ្ធជន ក្នុងខេត្តកំពង់ស្ពឺ និងបានផ្តល់វ៉ាក់សាំងកូវីដ១៩ SINOVAC សម្រាប់ចាក់ជូនកុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំ និងដល់ក្រោម ១៨ឆ្នាំ ក្នុងខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេច បានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ ឬដូសទី៣ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជួរមុខព្រមទាំងអតីតយុទ្ធជន ក្នុងខេត្តកំពង់ស្ពឺ និងបានផ្តល់ផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ SINOVAC សម្រាប់ចាក់ជូនកុមារ និងយុវវ័យដែលមានអាយុ ១២ឆ្នាំ និងដល់ក្រោម ១៨ឆ្នាំ ក្នុងខេត្ត»

លោកចាត់ទុកថា កាយវិការប្រកបដោយព្រហ្មវិហារធម៌របស់ សម្តេចតេជោ ពិតជាបានយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿសាសនា ជាពិសេសដើម្បីបង្កើនភាពស៊ាំ ក៏ដូចជាការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ជាពិសេសវីរុសកូវដ-១៩ បម្លែងថ្មី BI6I72 (DELTA) ដែលកំពុងបង្ករគ្រោះភ័យ។

ក្នុងនាមប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមសម្តែងនូវសមានចិត្តចំពោះទឹកចិត្តដ៏សប្បុរសដែលមិនអាចកាត់ថ្លៃបាន របស់ សម្តេចតេជោ ដែលតែងតែយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ។ សូមសម្តេចមានសុខភាពល្អ បរិបូណ៌កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃទទួលបាននូវជ័យជំនះគ្រប់ប្រការក្នុងភារកិច្ចដ៏ឧត្តុងឧត្តមនៃការដឹកនាំស្តារ និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិអង្គរដ៏បវរនៃយើង ដើម្បីឈានឆ្ពោះទៅកាន់នីតិរដ្ឋ និងវឌ្ឍនភាពពិតប្រាកដតរៀងទៅ៕