(ព្រៃវែង)៖ ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងភរិយា តំណាងឱ្យគ្រួសារត្រកូល «ឡេង» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកផ្លែមៀន និងទេយ្យទានមួយចំនួនទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន១៩ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

ឧកញ៉ា ឡេង ប្រុស បានឱ្យដឹងថា ផ្លែមៀន ដែលបានយកទៅប្រគេនព្រះសង្ឃនោះមានចំនួន ៤តោន។ ក្រៅពីផ្លែមៀន រួមមាន៖ អង្ករ ១០៥បាវ, ត្រីខ ២២០កេស, មី ៤៨០កេស, ទឹកសុទ្ធ ៤៧០កេស និងថវិកាប្រមាណ ៨លាន ៤០ម៉ឺនរៀលផងដែរ។

ក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩នេះ ព្រះសង្ឃនៅក្នុងស្រុកបាភ្នំ ក៏ដូចជានៅតាមទីអារាមនានាទូទាំងប្រទេសកម្ពុជា កំពុងជួបការខ្វះខាតចង្ហាន់ ដោយសារតែមិនសូវមានប្រជាពុទ្ធបរិស័ទទៅវត្តដូចពេលមិនមានកូវីដ១៩នោះឡើយ។

ទេយ្យទានរបស់ឧកញ៉ា ឡេង ប្រុស និងក្រុមគ្រួសារ បានរួមចំណែកដោះស្រាយចង្ហាន់របស់ព្រះសង្ឃ ក៏ដូចជាអ្នកស្នាក់អាស្រ័យនៅតាមទីអារាមទាំង១៩ខាងលើ។

ឧកញ៉ា ឡេង ប្រុស និងភរិយា ព្រមទាំងគ្រួសារ បានបួងសួង និងឧទ្ទិសកុសលផលបុណ្យទាំងឡាយដល់វិញ្ញាណក្ខន្ធអ្នកម្តាយ ដែលបានចែកឋាន ក៏ដូចជាបុព្វការីជន។ លោកឧកញ៉ា ក៏បានបួងសួងសូមឱ្យកុសលផលបុណ្យទាំងនេះ ជួយឱ្យកម្ពុជាយកឈ្នះនូវការលំបាកទាំងឡាយ និងជួបប្រទះតែសុខសន្តិភាព ជាម្លប់ដ៏ត្រជាក់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។

ទេយ្យទាន ដែលបានប្រគេនព្រះសង្ឃនៅថ្ងៃនេះ កើតចេញពីកម្លាំងសទ្ធាជ្រះថ្លា របស់លោកតាឡុង យឺន និងលោកស្រីមាស ចាន់ធឿន, លោក ហៀប មន់ និងលោកស្រី ឡេង ស៊ីដេត, ឧកញ៉ាឡេងប្រុស និងលោកស្រីវ៉ន សុមេត្តា, អ្នកឧកញ៉ា ឡេង ភត្រា និងលោកស្រី ឈឿន ស្រីម៉ាច, ឧកញ៉ា ឡេង និមល និងលោកស្រី រឿន ស្រីពេជ្រ, កញ្ញាឧកញ៉ា ឡេង បញ្ចពណ៌, ឧកញ៉ា សុន តារាវុធ និង លោស្រី ម៉េង ស៊ីដេ។

នៅក្នុងថ្ងៃដដែលនេះ លោកឧកញ៉ា ឡេង ប្រុស ក៏បាននាំយកផ្លែមៀនជិត ៣តោន ជូនដល់រដ្ឋបាល កងទ័ពអាវស កងកម្លាំងប្រដាប់អាវុធប្រភេទ នៅស្រុកបាភ្នំ និងឃុំឈើកាច់ផងដែរ។

សូមបញ្ជាក់ថា ទេយ្យទាន ដែលបានប្រគេនព្រះសង្ឃនៅថ្ងៃនេះ កើតចេញពីកម្លាំងសទ្ធាជ្រះថ្លា របស់លោកតាឡុង យឺន និងលោកស្រីមាស ចាន់ធឿន, លោក ហៀប មន់ និងលោកស្រី ឡេង ស៊ីដេត, ឧកញ៉ាឡេងប្រុស និងលោកស្រីវ៉ន សុមេត្តា, អ្នកឧកញ៉ា ឡេង ភត្រា និងលោកស្រី ឈឿន ស្រីម៉ាច, ឧកញ៉ា ឡេង និមល និងលោកស្រី រឿន ស្រីពេជ្រ, លោកស្រីឧកញ៉ា ឡេង បញ្ចពណ៌, ឧកញ៉ា សុន តារាវុធ និង លោស្រី ម៉េង ស៊ីដេ៕