(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៤៧៤,៧៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២១០,៣៨០នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០០៨,១៦៦នាក់ (ស្លាប់ ១២៨,២៥២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៨៦៩,៦៩១នាក់ (ស្លាប់ ៣២,២៦៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៥៩៣,៦០២នាក់ (ស្លាប់ ១៤,៥៥៣នាក់)
* ថៃ ឆ្លងចំនួន ១,០៨៣,៩៥១ នាក់ (ស្លាប់ ៩,៧៨៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៧៨,៣៧៧នាក់ (ស្លាប់ ១៤,៦២២នាក់)
* វៀតណាម ឆ្លងចំនួន ៣៦៩ ,២៦៧នាក់ (ស្លាប់ ៩,០១៤នាក់)
* កម្ពុជា ឆ្លងចំនួន ៩០,១០៧នាក់ (ស្លាប់ ១,៨២១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៦,៦៩២នាក់ (ស្លាប់ ៥០នាក់)
* ទ្បាវ ឆ្លងចំនួន ១២,៩៥៧នាក់ (ស្លាប់ ១១នាក់)
* ព្រុយណេ ឆ្លងចំនួន ១,៩៨៣នាក់ (ស្លាប់ ៥នាក់)។