(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងថ្ងៃទី២៤ ខែសីហាម្សិលមិញ ខេត្តបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ២២នាក់បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស និងស្លាប់ ១នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តរតនគិរីបានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមានដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្តធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដោយឡែកពីអ្នកដទៃ ក្នុងករណីមានការសង្ស័យ ឬមានអាការក្អក ផ្តាសាយ ហៀសំបោរ ក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬអាចទំនាក់ទំនងទូរស័ព្ទលេខ៖ 097 595 7788 / 092 121 383 / 097 775 1212។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ខេត្តរតនគិរីមានករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ១,០២៨នាក់ ក្នុងនោះមានករណី Delta ១០នាក់ ព្យាបាលជាសះស្បើយចំនួន ៧០៣នាក់ និងស្លាប់ ៨នាក់៕