(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់ និងកំណត់ភូមិគូលែនជើង និងភូមិគូលែនត្បូង ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ជា «តំបន់ក្រហម» រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ បានបញ្ជាក់ថា៖ «ត្រូវបានបិទខ្តប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ Delta ដោយកំណត់ភូមិគូលែនជើង និងភូមិគូលែនត្បូង ស្ថិតក្នុងឃុំគូលែនជើង ស្រុកគូលែនជា «តំបន់ក្រហម»៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖