(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤២៣នាក់, ជាសះស្បើយ២៩១នាក់, ស្លាប់ចំនួន៦នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៤លាន ៧៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៤៧ម៉ឺននាក់ និងជាសះស្បើយជាង ១៩២លាននាក់!

៣៖ ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹងការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ

៤៖ ទីក្រុងស៊ីដនីប្រឈមមុខការរាតត្បាតកូវីដ-១៩ បំប្លែងខ្លួន Delta កាន់តែអាក្រក់, មន្ទីរពេទ្យនានាដំឡើងតង់ ដើម្បីទទួលអ្នកជំងឺ

៥៖ ADB: ប្រជាពលរដ្ឋនៅជនបទរបស់កម្ពុជា ទទួលអត្ថប្រយោជន៍ពីការវិនិយោគ ៥៥៨លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

៦៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៧១,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៨៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៧៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន, អាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-ជប៉ុន នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ២០២១ តាមប្រព័ន្ធវីដេអូ

៨៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ១៨,៥០១នាក់ និងអ្នកជំងឺ ២២៩នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៩៖ លោក ជិន ម៉ាលីន៖ មេរៀន និងបទពិសោធន៍ចំនួន៤ ដែលកម្ពុជាអាចរៀនសូត្របានពីព្រឹត្តិការណ៍នៅអាហ្វហ្គានីស្ថាន និងប្រវត្តិសាស្ត្រដ៏ជូរចត់របស់ខ្លួន

១០៖ ជប៉ុនបញ្ឈប់ការប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ចំនួន ១.៦៣លានដូស ក្រោយរកឃើញសារធាតុអាចចម្លងរោគ

១១៖ អូស្ត្រាលី និងនូវែលសេឡង់ទើបជម្លៀសមនុស្ស ១,២០០នាក់ទៀត ចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុក នៅទីក្រុងកាប៊ុល

១២៖ បារាំងនឹងបន្តជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ត្រឹមល្ងាចថ្ងៃសុក្រសប្តាហ៍នេះប៉ុណ្ណោះ

១៣៖ កុមារអាហ្វហ្កានីស្ថានរាប់លាននាក់ កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌, នេះបើតាម UNICEF

១៤៖ អាមេរិក៖ អភិបាលរដ្ឋ Texas ចេញបញ្ជាហាមមិនឲ្យមាន ការដាក់កាតព្វកិច្ចចាក់វ៉ាក់សាំងកូវីដ១៩

១៥៖​ បេសកជនចិននៅ UN ទទូចឲ្យអន្តរជាតិបន្តផ្តល់ការគាំទ្រ ចំពោះដំណើរការនយោបាយ របស់ប្រទេសអ៉ីរ៉ាក់

១៦៖ រដ្ឋាភិបាលថ្មីរបស់អ៉ីរ៉ង់នឹងផ្តោតសំខាន់ លើការទប់ទល់វិបត្តិកូវីដ-១៩ និងរំដោះខ្លួនពីទណ្ឌកម្មអាមេរិក

១៧៖ វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក, ប្រជាធិបតេយ្យនៅចុងកាណុងកាំភ្លើង

- ព័ត៌មាន Fresh News Plus

១៖ ប្រិយភាពនៃលីគកំពូលបារាំង Ligue1 ធ្លាក់ទៅលេខរៀងទី៦ ធ្វើឲ្យខ្សែប្រយុទ្ធឆ្នើម Messi លែងក្លាយជាកីឡាករក្នុងក្របខណ្ឌពិភពលោកលំដាប់កំពូល

២៖ Atletico ចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធប្រេស៊ីល Cunha រយៈពេល ៥ឆ្នាំ

៣៖ ព្រឹត្តិការណ៍វាយកូនបាល់ LPGA Shanghai ត្រូវបានលុបចោល ដោយសារ COVID-19

៤៖ CAMSOC ក្រើនរំឭកគ្រប់ផ្នែកពាក់ព័ន្ធឲ្យត្រៀមលក្ខណៈ ទទួលពហុកីឡដ្ឋានជាតិអូឡាំពិកត្រឡប់មកវិញ

៥៖ សំណើ១៨៨លានដុល្លារទិញ Mbappe របស់ Real Madrid ត្រូវ PSG ទាត់ចោល ហើយបោះសម្តីថា «ជាតម្លៃថោកពេក»

៦៖ លោក Clarke បន្តកិច្ចសន្យាដឹកនាំក្រុមជម្រើសជាតិស្កុតឡេន រហូតដល់ព្រឹត្តិការណ៍ Euro 2024

៧៖ Kane ប្រកាសថា នឹងបន្តលេងនៅ Spurs ធ្វើឲ្យសំណើ ២០៥លានដុល្លាររបស់ Manchester City បរាជ័យ

៨៖ ក្របខណ្ឌកំពូលអង់គ្លេស មិនអនុញ្ញាតឲ្យកីឡាករនៃក្លិបទាំង២០ ទៅជួយជាតិ នៅខែកញ្ញាខាងមុខឡើយ

៩៖ Microsoft តែងតាំងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Amazon ដែលមានបទពិសោធន៍ខាងសេវាកម្ម Cloud ជិត២០ឆ្នាំ ជាអនុប្រធានសារជីវកម្ម Azure Cloud

១០៖ ខ្សែភាពយន្ត «I Am You» របស់អ្នកដឹកនាំ ដើមកំណើតអាហ្វហ្គានីស្ថាន ហាក់បង្ហាញពីស្ថានភាពថ្មីៗ នៅទីក្រុងកាប៊ុល

១១៖ Xiaomi ប្រកាសថាប្រាក់ចំណូលត្រីមាសទី២ កើនឡើង ៦៤ភាគរយ និងបានទិញក្រុមហ៊ុនបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិក្នុងតម្លៃជាង ៧៧លានដុល្លារ

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)