(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយឧបត្ថម្ភមួយចំនួនពី បណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកស្រី ហ៊ុន ប៊ុនធឿន ដែលផ្តល់ជូនរដ្ឋបាលខេត្តសម្រាប់ខេត្តប្រេីប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនពលករធ្វើចត្តាឡីស័ក និងព្យាបាល។

អំណោយទាំងនេះរួមមាន អង្ករ ២តោន មី១០កេសធំ ត្រីខ ២០កេសធំ ទឹកត្រី១០០ យួរ ទឹកសុីអុីវ ១០០យួរ និងទឹកបរិសុទ្ធ ១០០កេស។

ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្ឌិត ស៊ាង ប៊ុនលាង ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈសម្រាប់ខេត្តប្រេីប្រាស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងខេត្ត និងផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតដែលធ្វើចត្តាឡីស័ក នាឱកាសនេះ៕