(មណ្ឌលគិរី)៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានបន្តរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន៣៣នាក់ថ្មីបន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test)។ នេះបើសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងចំណោមអ្នកជំងឺកូវីដ១៩ ទាំង៣៣នាក់នោះ គឺជាប្រជាពលរដ្ឋរស់នៅក្នុងស្រុកពេជ្រាដា ស្រុកអូររាំង និងក្រុងសែនមនោរម្យ ហើយបច្ចុប្បន្ន ពួកគាត់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្ត និងសម្រាកព្យាបាលតាមស្រុករៀងៗខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត។

កាលពីថ្ងៃទី២៨ ខែសីហា ម្សិលមិញនេះ ខេត្តមណ្ឌលគិរី ក៏បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចំនួន២០នាក់ផងដែរ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តមណ្ឌលគិរី៖