(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន២៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ខណៈអ្នកជាសះស្បើយចំនួន២៦នាក់ និងស្លាប់១នាក់បន្ថែមទៀត នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា នេះ។

រដ្ឋបាលខេត្ត ក៏អំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមបញ្ជាក់ថា គិតចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩ មក ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៥,៦៣៩នាក់, ព្យាបាលជាសះស្បើយចំនួន ៤,៨១០នាក់ និងស្លាប់ចំនួន ៧៤នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៧៥៥នាក់៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖