(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៩,៩៩៣,៧៩៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២១,៩២២នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,០៧៩,២៦៧នាក់ (ស្លាប់ ១៣២,៤៩១នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៩៧៦,២០២នាក់ (ស្លាប់ ៣៣,៣៣០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧២៥,៣៥៧នាក់ (ស្លាប់ ១៦,៣៨២នាក់)
* ថៃ ឆ្លងចំនួន ១,១៩០,០៦៣នាក់ (ស្លាប់ ១១,៣៩៩នាក់)
* វៀតណាម ឆ្លងចំនួន ៤៤៩ ,៤៨៩នាក់ (ស្លាប់ ១១,០៦៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៣៩៥,៨៨៣នាក់ (ស្លាប់ ១៥,២៨៧នាក់)
* កម្ពុជា ឆ្លងចំនួន ៩២,៦១៦នាក់ (ស្លាប់ ១,៨៩២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,៤៥៩នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៤,៨១៦នាក់ (ស្លាប់ ១៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៦៤១នាក់ (ស្លាប់ ៨នាក់)៕