(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៣៩នាក់, អ្នកជំងឺចំនួន៣៤៣នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។

គិតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន៩៣,០៥៥នាក់, អ្នកជាសះស្បើយសរុបចំនួន៨៨,៧៨៦នាក់, ស្លាប់សរុបចំនួន១,៩០៣នាក់៕