(កោះកុង)៖ រដ្ឋបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានប្រកាសសេចក្តីសម្រេចកែសម្រួលតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងតែងតាំងគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតគណបក្សស្រុក និងផ្សព្វផ្សាយឯកសារពាក់ព័ន្ធយុទ្ធនាការរៀបចំ បោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក្រោមវត្តមានលោក ចៅ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកបូទុមសាគរ និងមានការចូលរួមពីសមាជិកសមាជិកាបក្សជាច្រើនរូបផងដែរ។

លោក ចៅ ភិរុណ បានថ្លែងឲ្យដឹងថា ដើម្បីឈានទៅរកការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានឃ្លានភាពរីកចំរើន សមាជិកសមាជិកការបក្សត្រូវមានគោលជំហរឲ្យបានរឹងមាំមិនរឹងពេក មិនទន់ មិនជ្រាយពេកឲ្យសមល្មមទៅ តាមគោលការណ៍ របស់បក្សហើយយើងត្រូវនៅឲ្យកៀកជាមួយប្រជាពលរដ្ឋ ដើម្បីដឹងពីការរស់នៅរបស់ពួកគាត់ និងចំណុចដែលខ្វះខាតព្រមទាំងការចង់បានក្នុងការ អភិវឌ្ឍន៍ភូមិ-ឃុំឲ្យមានសោភ័ណ្ឌភាពបានស្អាត។

លោក ចៅ ភិរុណ បានថ្លែងបន្តថា សមាជិកសមាជិកាបក្សទាំងអស់ត្រូវដឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានបច្ចុប្បន្នភាពគឺមានកំណើនរាល់ថ្ងៃនៅតាមភូមិឃុំ ដូច្នេះការអភិវឌ្ឍន៍ក៍ដូចគ្នាយើងត្រូវបង្កើន ពន្លឿនការអភិវឌ្ឍន៍ បង្កើនធនធានមនុស្ស និងស្វែងរកដៃគូរដើម្បីសហការចូលរួមអភិវឌ្ឍន៍ឲ្យស្របទៅតាមគោលបាយរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះយុទ្ធនាការរៀបចំបោះឆ្នោះឃុំ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ។

លោកបានបន្ថែមថា បើក្នុងភូមិឃុំគ្មានហេដ្ឋារចនាសម្ព័ន្ធ គ្មានការអភិវឌ្ឍន៍ ហើយមន្ត្រីយើងមិនបានចុះផ្ទាល់ជាមួយប្រជាពលរដ្ឋផងនោះ គឺប្រជាពលរដ្ឋអស់ជំនឿលើអាជ្ញាធរនេះហើយ។ ដូច្នេះសមាជិកាសមាជិកាបក្សអស់ ត្រូវចុះឲ្យជាប់ជាមួយប្រជាពលរដ្ឋ បង្កើនហេដ្ឋរចនាការអភិវឌ្ឍន៍ បង្កើនធនធានមនុស្ស ស្វែងរកដៃគូរគម្រោងអភិវឌ្ឍន៍ វិនិយោគជំរុញវិស័យសេដ្ឋកិច្ច សំដៅបង្កើនការមុខរបរដើម្បីសម្រួលជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរ។

លោកបញ្ជាក់ថា «ទោះបីយើងរាល់ថ្ងៃកំពុងប្រឈមជាមួយយុគ្គសម័យកូវីដ១៩ ដែលមានហានិភ័យខ្ពស់ក៏ដោយ តែការអភិវឌ្ឍន៍យើងនៅតែបន្តចរន្តរាល់ថ្ងៃដោយមិនអាចខ្វះបាន ព្រោះការអភិវឌ្ឍន៍ ការបង្កើនធនធានមនុស្ស វាជាឃឿនសេដ្ឋកិច្ចមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ។ ដូច្នេះសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងមូលដ្ឋានរបស់ខ្លួនឲ្យបានរឹងមាំត្រូវចុះឲ្យបានជាប់ជាមួយប្រជាពលរដ្ឋ សហការណ៍ជាមួយប្រជាពលរដ្ឋឲ្យពួកគាត់មានជំនឿលើគណបក្សប្រជាជនកម្ពុជាមានកំណើនខ្ពស់បន្ថែមទៀត»