(កំពង់ឆ្នាំង)៖ លោកយាយ៣នាក់ ដែលមានអាយុចាប់ពីជាង៨០ឆ្នាំ រហូតដល់ជាង១០០ឆ្នាំ កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ ពួកគាត់បានស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅមណ្ឌលចាក់វ៉ាក់សាំងក្នុងបរិវេណវត្តអារញ្ញការាម ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកយាយទាំង៣នាក់ ដែលបានស្ម័គ្រចិត្តមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ១៩ ខាងលើនេះរួមមាន៖

*ទី១៖ លោកយាយ លឹម ស៊ុន មានព្រះជន១០៤ឆ្នាំ
*ទី២៖ លោកយាយ ស៉ិន សុទ្ធ មានព្រះជន្ម៨៧ឆ្នាំ។ លោកយាយទាំង២នាក់នេះ មានទីលំនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
*ទី៣៖ លោកយាយ ហួរ គឹមសួរ មានព្រះជន្ម១០៦ឆ្នាំ មានទីលំ នៅក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅមណ្ឌលចាក់វ៉ាក់សាំងខាងលើនេះ បានលើកទឹកចិត្ត និងស្ងើចសរសើរដល់លោកយាយទាំង៣នាក់ ដែលបានស្ម័គ្រ ចិត្តមកទទួលការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ផងដែរ ដែលបានចូលរួមមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា។ ក្នុងនោះដែរ លោកអភិបាលខេត្តក៏បានផ្ដ ល់ថវិកាជូនដល់លោកយាយទាំង៣នាក់ ក្នុង១នាក់ថវិកា៨០ម៉ឺនរៀល។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់មកប្រទល់ការចាក់វ៉ាក់សាំង សូមរួសរាន់អញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតាមទីតាំងចាក់វ៉ាក់សាំងដែលនៅជិតបំផុត និងសូមបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធាន «៣ការពារ និង៣កុំ» ដោយត្រូវអនុវត្តឲ្យបានជារៀងរាល់ថ្ងៃ៕