(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យបង្កើតឃុំបួវិល នៃស្រុកបវេល ខេត្តបាត់ដំបង។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

យោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឃុំបួវិល មានភូមិចំនួន០៩ គឺភូមិបវេល២ ភូមិទំនប់ទឹក ភូមិព្រៃទទឹង១ ភូមិព្រៃទទឹង២ ភូមិគោក ភូមិស្លខ្លាញ់ ភូមិកំពង់ឆ្នាំង១ ភូមិកំពង់ឆ្នាំង២ និងភូមិសាមគ្គី ដោយកាត់យកពីឃុំបវេល៕