(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៥៥នាក់, ជាសះស្បើយ៣២៨នាក់, ស្លាប់ចំនួន១៣នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២១៨លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៤លាន ៥៣ម៉ឺននាក់ និងជាសះស្បើយជាង ១៩៥លាន ៣៦ម៉ឺននាក់!

៣៖ កូនប្រុសសម្តេចក្រឡាហោម៖ ល្បែងប្រជាភិថុតិរបស់ក្រុមប្រឆាំង ដែលភ្ជាប់សម្តេចក្រឡាហោម ស ខេង ដើម្បីស្តារប្រជាប្រិយភាពរបស់ខ្លួន និងឃោសនាកុហកបោកប្រាស់បំភាន់មហាជន គួរត្រូវបានបញ្ចប់

៤៖ WHO កំពុងតាមដានកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយទៀតឈ្មោះ Mu ដែលទំនងជាអាចស៊ូទ្រាំជាមួយនឹងវ៉ាក់សាំងបាន

៥៖ ជាង១ឆ្នាំក្រុមហ៊ុនចំនួន៧,៧១៥ ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន មានដើមទុនជិត៣ពាន់លានដុល្លារ

៦៖ កូវីដ-១៩បំប្លែងខ្លួន Delta កំពុងរាតត្បាតកាន់តែខ្លាំង នៅទូទាំងសហរដ្ឋអាមេរិក, CDC ដាក់ការព្រួយបារម្ភខ្លាំងបំផុតលើកុមារ

៧៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំឲ្យពង្រីកវិសាលភាពផ្ដល់អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតតាមប្រព័ន្ធឌីជីថល គ្របដណ្ដប់ដល់វិស័យផ្សេងៗទៀត សម្រួលការធ្វើធុរកិច្ច

៨៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៥៦,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,២៣២នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ

៩៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្តល់អនុសាសន៍៤ចំណុច ជំរុញឲ្យវិស័យឯកជនប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រតិបត្តិការអាជីវកម្ម ដើម្បីពង្រីកទីផ្សារ

១០៖ ថៃ៖ មនុស្ស ១៤,៨០២នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៥២នាក់ទៀតស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១១៖ សម្ដេចក្រឡាហោម ស ខេង៖ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខែសីហាមានការកើនឡើង ខណៈចំនួនគ្រោះថ្នាក់ថយចុះ

១២៖ រដ្ឋ Victoria របស់អូស្រ្តាលី សម្រេចអូសបន្លាយវិធានការបិទខ្ទប់ ព្រោះស្ថានការណ៍កូវីដ១៩ នៅតែធ្ងន់ធ្ងរ

១៣៖ លោកស្រី ជូ ប៊ុនអេង៖ អង្គការសហប្រជាជាតិ ផ្តល់ជ័យលាភីដល់កម្ពុជា ដែលអនុវត្តបានល្អកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍

១៤៖ លោក ចូ បៃដិន៖ «ការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន គឺជាជម្រើសដ៏ឆ្លាតវៃបំផុត, យើងនឹងមិនធ្វើសង្គ្រាមបែបនេះទៀតឡើយ»

១៥៖ កម្ពុជាដាក់ដំណើរការជាផ្លូវការ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី២

១៦៖ លោក បៃដិន និងអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន Ghani សុទ្ធតែមិនបានរំពឹងថា តាលីបង់អាចដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន យ៉ាងឆាប់រហ័សនោះឡើយ

១៧៖ អគ្គលេខាធិការ UN ព្រមានពីវិបត្តិមនុស្សធ្ងន់ធ្ងរបំផុត នៅអាហ្វហ្គានីស្ថាន ខណៈប្រជាជន១៨លាននាក់ កំពុងត្រូវការស្បៀងអាហារ

១៨៖ ចិនចាត់ទុកការដកកងទ័ពអាមេរិកចេញទាំងស្រុង ជាការបើកទំព័រថ្មីនៅអាហ្វហ្គានីស្ថាន

- ព័ត៌មាន Fresh News Plus

១៖ សភាកូរ៉េខាងត្បូង បានអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយ ដើម្បីទប់ស្កាត់ភាពលេចធ្លោរបស់ Google និង Apple

២៖ Google ពន្យារពេលឱ្យបុគ្គលិកបម្រើការងារតាមផ្ទះ ត្រឡប់មកការិយាល័យវិញរហូតដល់ដើមឆ្នាំ២០២២ ដែលនេះជាការពន្យារពេលលើកទី៣

៣៖ តម្លៃ ៤៨ម៉ឺនផោនក្នុង ១សប្តាហ៍ធ្វើឲ្យ Ronaldo ក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតនៅ Premier League

៤៖ West Ham ចុះកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយខ្សែបម្រើប្រយុទ្ធក្រូអាស៊ី Vlasic

៥៖ Ronaldo នឹងពាក់អាវលេខ៧ នៅក្លិប Manchester United, នេះបើតាមសារព័ត៌មាន The Sun

៦៖ ក្លិបយក្សអាល្លឺម៉ង់ Bayern ចុះកិច្ចសន្យាជាមួយខ្សែបម្រើប្រយុទ្ធអូទ្រីស Sabitzer ផ្ទេរមកពីក្លិប Leipzig

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)