(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី១ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបិទខ្ទប់ផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១នេះ។

រដ្ឋបបាលខេត្តបានបញ្ជាក់ថា ការបិទជាបណ្តោះអាសន្ន គឺក្នុងគោលបំណងដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ក្រោយពីរកឃើញមានវិជ្ជមានកូវីដ១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា ក្រុមគ្រូពេទ្យបានធ្វើតេស្តរកឃើញអាជីវករចំនួន១៣នាក់ ក្នុងផ្សារបានលុង វិជ្ជមានជំងឺកូវីដ១៩ ព្រមទាំងមានអ្នកពាក់ព័ន្ធជាច្រើននាក់ទៀត។

ខាងក្រោមនេះ គឺជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តរតនគិរី៖