(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ មានអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ គិតត្រឹមថ្ងៃទី០១ ខែកញ្ញានេះ ក្រុមគ្រូពេទ្យចាក់បានចំនួន ១,៥៧៣,១៣១នាក់ ខណៈទូទាំងប្រទេសចាក់បានចំនួន ១០,៨៩៤,៧៩៥នាក់។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យគឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន៕