(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១០,១៤៤,២៦៧នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២២៥,៣៤៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,១០០,១៣៨នាក់ (ស្លាប់ ១៣៣,៦៧៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,០០៣,៩៥៥នាក់ (ស្លាប់ ៣៣,៥៣៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ១,៧៦៥,០១៦នាក់ (ស្លាប់ ១៦,៩៤២នាក់)
* ថៃ ឆ្លងចំនួន ១,២១៩,៥៣១នាក់ (ស្លាប់ ១១,៨៤១នាក់)
* វៀតណាម ឆ្លងចំនួន ៤៧៣ ,៥៣០នាក់ (ស្លាប់ ១១,៨៦៨នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤០២,៦៤០នាក់ (ស្លាប់ ១៥,៤៩០នាក់)
* កម្ពុជា ឆ្លងចំនួន ៩៣,៥១០នាក់ (ស្លាប់ ១,៩១៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦៧,៨០០នាក់ (ស្លាប់ ៥៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥,២៨៩នាក់ (ស្លាប់ ១៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២,៨៥៨នាក់ (ស្លាប់ ១១នាក់)៕