(ភ្នំពេញ)៖ ទោះបីជាយើងមានផ្ទះធំយ៉ាងណាក៏ដោយ ប្រសិនជាផ្ទះពុំមានក្លិនក្រអូប ប្រាកដជាធ្វើឱ្យអារម្មណ៍មិនស្រស់ស្រាយនោះទេ ប៉ុន្តែប្រសិនបើយើង ទាំងអស់គ្នាមកពីធ្វើការហត់ ពេលមកដល់ផ្ទះភ្លាមក្លិនក្រអូបពេញផ្ទះ ពេញបន្ទប់នោះនឹងធ្វើឱ្យយើងកាន់តែរីករាយជាមួយគ្រួសារ និងមានអារម្មណ៍សប្បាយចិត្តជាក់ជាមិនខានឡើយ។

banner

យ៉ាងណាមិញ ប្រសិនជាបងប្អូនចង់បានទឹកអប់ទៀនក្រអូប សម្រាប់តាំងលំអរនៅផ្ទះឱ្យមានក្លិនក្រអូបពេលនេះ លេងពិបាករកទៀតហើយ លោកស្រី ឡេង សុខអូន នាយកប្រតិបត្តិក្រុមហ៊ុន MISORA CAMBODIA CO.,LTD ជាអ្នកជំនួញឆ្នើមវ័យក្មេង ដែលបាននាំចូលបេ្រន Grace Cole Cambodia បានឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា ចាប់ពីពេលនេះទៅក្រុមហ៊ុនរបស់លោកស្រី បានសម្រេចនាំចូលផលិតផលគ្រឿងសំអាងបែបប្រណិត ថែរក្សាសម្រស់ និងឈុតក្រអូបផ្តល់ឱ្យគេហដ្ឋានអ្នកនូវភាពរីករាយ ពោរពេញទៅដោយក្លិនក្រអូបដ៏ពេញនិយមបំផុតនៅអឺរ៉ុប និងនៅលើពិភពលោកដែលលោកស្រី បាននាំចូលផ្តាច់មុខពីប្រទេសអង់គ្លេស។

លោកស្រី ឡេង សុខអូន បានបន្តទៀតថា ប្រេន Grace Cole Cambodia ជាឈុតកាដូរដ៏ប្រណិតសម្រាប់ដាក់លំអរ នៅក្នុងគេហដ្ឋាន គឺមានទៀន និងទឹកក្រអូប មានក្លិនផ្កា Nectarine និង Vanilla បង្កើតនូវក្លិនស្រទន់នៅគ្រប់គេហដ្ឋានឱ្យជាប់បានយូរអង្វែង។

ក្រៅពីនាំផលិតផលតាំងលំអរនៅគេហដ្ឋាន ឱ្យមានក្លិនក្រអូបប្រេន Grace Cole Cambodia លោកស្រី ក៏បាននាំចូលនៅឈុតឡេ និងជេថែរក្សាដងខ្លួនបែបប្រណិត ដែលជួយចិញ្ចឹមស្បែករបស់អ្នកស្រស់ស្អាត ក្នុងរយ:ពេលដ៏ខ្លី អ្នកនឹងទទួលបានស្បែកសភ្លឺថ្លា ទន់រលោង មានសំណើម ក្លិនក្រអូប និងមានទំនុកចិត្តលើខ្លួនឯងផងដែរ។

ប្រសិនបើចង់បានក្លិនក្រអូបពេញគេហដ្ឋាន និងចង់បានឡេចិញ្ចឹមស្បែកឱ្យសម៉ត់ភ្លឺថ្លា រលោង អាចឆាតចូលទៅកាន់ផេក Grace Cole Cambodia ឬអាចទំនាក់ទំនងទៅកាន់លេខ 085 979 666 និងអាចទំនាក់ទំនងទៅកាន់ Gmail៖ [email protected]