(ភ្នំពេញ)៖ ឧកញ៉ា ជា លាងហុង សមាជិកគណៈកម្មាធិការសាខាបក្ស «ខ៦» ចំណុះខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ បានផ្ញើសារលិខិតសម្ដែងនូវការអបអរសាទរ និងជូនពរ ឯកឧត្តម រ័ត្ន សេរី ក្នុងឱកាសដែលត្រូវបានតែងតាំងជា ជំនួយការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំ សូមបួងសួងដល់តេជបារមី នៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំប្រសិទ្ធពរ បវរមហាប្រសើរជូន ឯកឧត្តម រ័ត្ន សេរី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូលជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕