(ភ្នំពេញ)៖ បន្ទាប់ពីនាំគ្នាប្រតិកម្មតាមរយៈការសម្តែងមតិជាបន្តបន្ទាប់ នៅថ្ងៃនេះ ពលរដ្ឋខ្មែរអាមេរិក នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹង លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានពលរដ្ឋខ្មែរអាមេរិកជាច្រើន បានសម្តែងការប្រតិកម្មចំពោះការលើកឡើងររបស់ លោក សម រង្ស៉ី ដែលឃោសនាបោកប្រាស់ ចង់ឱ្យអាមេរិកដកសញ្ជាតិអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងរស់នៅសហរដ្ឋអាមេរិក៕
ខាងក្រោមនេះជាវីដេអូពលរដ្ឋខ្មែរអាមេរិកាំង នៅក្រុងឡុងប៊ិច នាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក សម រង្ស៉ី៖