(ភ្នំពេញ)៖ ការដកហូតដីព្រៃលិចទឹក ដែលត្រូវបានទន្ទ្រានដោយប្រជាពលរដ្ឋនៅខេត្តចំនួន៦ ជុំវិញតំបន់បឹងទន្លេសាប បានកើនដល់ ៤៧,០៦៩ហិកតាហើយ គិតមកត្រឹមយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នេះ។ នេះបើតាមរបាយការណ៍របស់ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាន នៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាបសរុបជាង ៤.៧ម៉ឺនហិកតា ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍មកនេះ។

របាយការណ៍បានឲ្យដឹងថា ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ១១,៤៩៧គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤៧,០៦៩.៩០ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ទឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ៕

ខាងក្រោមនេះជារបាយការណ៍របស់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា៖