(ភ្នំពេញ)៖ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងលោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរងនៃគណៈមេធាវី ជាអ្នកនាំពាក្យនៃគណៈមេធាវីកម្ពុជា។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នា២០២១។

ការតែងតាំងអ្នកនាំពាក្យសម្រាប់គណៈមេធាវីកម្ពុជានេះ ធ្វើឡើងដើម្បីធានាប្រសិទ្ធភាព និងសង្គតិភាពនៃការផ្តល់ព័ត៌មានដោយត្រឹមត្រូវ និងឆ្លើយតបនូវរាល់បណ្តាសំណួរ ឬចម្ងល់នានា អំពីបេសកកម្ម និងភារកិច្ចរបស់គណៈមេធាវី ឲ្យកាន់តែប្រសើរឡើង៕