(ភ្នំពេញ)៖ ជារៀងរាល់សប្តាហ៍មានព័ត៌មានជាច្រើនត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន Fresh News ដើម្បីផ្តល់ជាដំណឹងសម្រាប់សាធារណជននានា។ នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ សប្តាហ៍នេះ ក៏មិនខុសពីថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយកនូវព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗចំនួន១០ ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់ជាថ្មីម្តងទៀត។

ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងខិតខំសម្រួលសភាពការណ៍មីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកស្ថានភាពល្អប្រសើរវិញ ប៉ុន្តែដោះស្រាយបានឬមិនបាន មិនអាស្រ័យលើអាស៊ានទេ កុំបន្ទោសកម្ពុជា http://fna.asia/ac6e457

២៖ របាយការណ៍៖ ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ជាង៤ម៉ឺនហិកតា ត្រូវបានដកហូតត្រឡប់មកវិញ http://fna.asia/d9fc635

៣៖ ចិនបន្តប្រកាសប្រឆាំងដាច់ខាត ចំពោះការគាបសង្កត់របស់អាមេរិក មកលើកម្ពុជា http://fna.asia/a60b447

៤៖ សម្ដេចតេជោ ហ៊ុន សែន ស្នើកុំឱ្យបន្ទោសកម្ពុជា បើសេចក្តីថ្លែងការណ៍ COC មិនអាចចេញបានដូចឆ្នាំ២០១២, មូលហេតុពេលនោះគឺការចាប់បង្ខំឲ្យកម្ពុជាធ្វើចៅក្រមកាត់សេចក្តីលើអធិបតេយ្យសមុទ្រចិនខាងត្បូង http://fna.asia/2701a2f

៥៖ នាយករដ្ឋមន្ត្រីកម្ពុជា នឹងតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនប្រធានអាស៊ាន ដើម្បីសម្របសម្រួលជាមួយមីយ៉ាន់ម៉ា http://fna.asia/570a68e

៦៖ តុលាការចេញដីកាសម្រេចឃុំខ្លួន ឧត្តមសេនីយ៍ត្រី ស៊ុ សុជាតិ ស្នងការរងខេត្តកំពង់ឆ្នាំង និងលោកវរសេនីយ៍ឯក កែវ ណារុន នាយការិយាល័យអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ពាក់ព័ន្ធការកាន់កាប់ព្រៃលិចទឹក នៅតំបន់ហាមឃាត់ http://fna.asia/a65f3ac

៧៖ កម្ពុជាបន្តរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» ២ករណីថែមទៀត លើអ្នកដំណើរមកពីក្រៅប្រទេស, សរុបចំនួន៤នាក់ http://fna.asia/6d74258

៨៖ តុលាការចេញដីកាបង្គាប់ឲ្យលោក កឹម សុខា ចូលសវនាការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ http://fna.asia/cd15628

៩៖ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមិនមានទណ្ឌកម្មលើកម្ពុជាផ្សេងទៀត ដោយគ្រាន់តែធ្វើទំនាក់ទំនងជាមួយចិននោះឡើយ http://fna.asia/4050394

១០៖ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន កើតឡើងដល់១០,៩៨០លានដុល្លារ សម្រេចមុនផែនការឆ្នាំ២០២៣ ដែលកំណត់ដោយមេដឹកនាំប្រទេសទាំងពីរ http://fna.asia/2b28cef