(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ អំពីការមកដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ជប៉ុនចំនួន៣០ម៉ឺនដូសបន្ថែមទៀត តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។

ជំនួយវ៉ាក់សាំង ចំនួន៣០០,៨០០ដូសនេះ ត្រូវបានដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅវេលាម៉ោង០៦៖៥០នាទីល្ងាច ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរដ្ឋទូតនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី ហ្វ័រ ហ្វ័រយូហ្សាត តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ជាលើកទីបីហើយ ដែលប្រទេសជប៉ុនបានផ្ដល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ទាំងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី និងមជ្ឈមណ្ឌលកូវ៉ាក់ រួមមានលើកទី១ ចំនួន ៣៣២.០០០ដូស ក្នុង ក្របខណ្ឌទ្វេភាគី លើកទី២ ចំនួន ៦៦៨.០០០ដូស ក្នុងក្របខណ្ឌមជ្ឈមណ្ឌលកូវ៉ាក់៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងសុខាភិបាល៖