(ភ្នំពេញ)៖ ទូរគមនាគមន៍កម្ពុជា ព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ វាសនា សុភ័ណ្ឌ បានជួលទីតាំងដាក់ឧបករណ៍ផ្ទាល់ខ្លួន តបណ្តាញអ៉ីនធឺណិត ធ្វើអាជីវកម្មខុសច្បាប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយយកឈ្មោះទូរគមនាគមន៍កម្ពុជា មកប្រើប្រាស់បង្កព្យសនកម្ម (ការខូចខាត) ប៉ះពាល់ចំណូល និងកិត្តិនាមទូរគមនាគមន៍កម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទូរគមនាគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែធ្នូនេះ៕

សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖