(ក្រចេះ)៖ ក្រុមការងារចម្រុះ បានចុះពិនិត្យសិក្សា និងកំណត់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមរូបមន្តស្បែកខ្លា ដោយអនុវត្តតាមគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់អភិបាលខេត្ត ដើម្បីបញ្ចប់ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ស៊ី អេច ភី បី ចំពោះដីព្រៃឈើ និងដីព្រៃកាប់រំលំដែលមិនទាន់បានដាំដុះ គឺត្រូវយកមកចុះបញ្ជីជាដីឯកជនរបស់រដ្ឋ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីខេត្តក្រចេះ និងជាអនុប្រធានក្រុមការងារចម្រុះ បានឲ្យទៀតថា ប្រជាពលរដ្ឋដែលបានកាន់កាប់ទន្រ្ទានដីរបស់រដ្ឋខុសច្បាប់កន្លងទៅ បើពិតជាបានប្រើប្រាស់ និងមានដំណាំដាំដុះមែននោះ ពេលក្រុមការងារចម្រុះចុះសិក្សាផលប៉ះពាល់លម្អិត សូមកុំមានការព្រួយបារម្ភឡើយ គឺគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានសម្រេចកាត់ឆ្វៀលតាមរូមមន្តស្បែកខ្លា ដើម្បីរក្សាទុកឲ្យបងប្អូនប្រើប្រាស់បន្ត។

លោកបានណែនាំប្រជាពលរដ្ឋដែលទើបចូលមកកាប់ទន្រ្ទាន ត្រូវបញ្ឈប់រាល់សកម្មភាពគ្រប់រូបភាព បើមិនចង់ប្រឈមមុខនឹងច្បាប់៕