(ពោធិ៍សាត់)៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពលក់ដូរដីធ្លីក្នុងតំបន់ដីព្រៃរបស់រដ្ឋ ត្រង់ចំណុចស្រែពាំង ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តដោយស្ត្រីឈ្មោះ ឱក ពុទ្ធី មានស្វាមីជាជនជាតិអូស្ត្រាលី រស់នៅរាជធានីភ្នំពេញ។

សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ទីតាំងដីដែលស្ត្រីឈ្មោះ ឱក ពុទ្ធី លក់ដូរទាំងខុសច្បាប់នោះ គឺជាដីព្រៃរបស់រដ្ឋស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលត្រូវបានបង្កើតដោយព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ផ្ដល់សមត្ថកិច្ចជូនក្រសួងបរិស្ថាន៕

ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់៖