(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ ចំណែកអ្នកឆ្លងថ្មីរកឃើញ៤នាក់, ជាសះស្បើយ១២នាក់

២៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១៤៣,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦២៣នាក់ស្លាប់ក្នុង ១ថ្ងៃ

៣៖ ឯកសារចំនួន៧ ត្រូវបានចុះហត្ថលេខា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីវៀតណាម

៤៖ ថៃ៖ មនុស្ស ២,៤៧៦នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣២នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

៥៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រធានាធិបតីវៀតណាម ដែលគាំទ្រកម្ពុជា ធ្វើយ៉ាងណាឱ្យទទួលជោគជ័យក្នុងកិច្ចប្រជុំអាស៊ានឆ្នាំក្រោយ

៦៖ WHO ចេញសារព្រមាន៖ «មានភស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា Omicron អាចចម្លងឆាប់រហ័សជាង Delta សូម្បីតែទៅលើអ្នកចាក់វ៉ាក់សាំងរួច និងអ្នកធ្លាប់កើតជំងឺកូវីដ-១៩»

៧៖ មេដឹកនាំកម្ពុជា-វៀតណាម សម្តែងការពេញចិត្តចំពោះការរីកចម្រើន នៃទំនាក់ទំនងគ្រប់ជ្រុងជ្រោយ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ

៨៖ សហរដ្ឋអាមេរិកតែងតាំង «បេសកជនពិសេស» ទទួលបន្ទុកបញ្ហា «តំបន់ទីបេ»

៩៖ កម្ពុជាចាប់ផ្តើមអនុវត្តកូតានាំចេញអង្ករ៤សែនតោនថ្មី ដែលផ្តល់ដោយមិត្តចិន

១០៖ ឥណ្ឌារកឃើញករណីវិជ្ជមាន «អូមីក្រុង» ចំនួន២០០ករណី នៅក្នុងរដ្ឋចំនួន ១២

១១៖ អ្នករកស៊ីអនឡាញមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកើនឡើង ខណៈក្រសួងព្រមានផាកពិន័យធ្ងន់ធ្ងរ លើអ្នករកស៊ីមិនចុះបញ្ជី

១២៖ លទ្ធផលស្រាវជ្រាវបឋមនៅអង់គ្លេស៖ «មិនទាន់មានភស្តុតាងអាចបញ្ជាក់ថា Omicron មិនសាហាវដូច Delta នោះឡើយ»

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២២-២៨ ខែធ្នូ, អាចនឹងមានភ្លៀងពីខ្សោយទៅមធ្យម ហើយអាកាសធាតុចុះត្រជាក់ខ្លាំងជាថ្មី

១៤៖ រុស្ស៉ីទទូចឲ្យមានការឆ្លើយតបជាបន្ទាន់ ពីសហរដ្ឋអាមេរិក ពាក់ព័ន្ធបញ្ហាសន្តិសុខ

១៥៖ នូវែលសេឡង់ពន្យារពេលបើកព្រំដែន ដោយសារក្តីបារម្ភអំពី មេរោគបំប្លែងថ្មី Omicron

១៦៖ វិភាគអន្តរជាតិ៖ លោក ចូ បៃដិន, ពីប្រធានាធិបតីមានការគាំទ្រ ភ្លូកទឹកភ្លូកដី ក្លាយជាប្រធានាធិបតីបាត់បង់ការគាំទ្រ ភ្លូកទឹកភ្លូកដី

- ព័ត៌មាន Fresh News Plus

១៖ Elon Musk នឹងត្រូវបង់ពន្ធជូនរដ្ឋាភិបាលអាមេរិក នៅក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹករហូតដល់ជាង ១១ពាន់លានដុល្លារនៅក្នុងឆ្នាំនេះ

២៖ TikTok ចាប់ផ្ដើមដំណើរការប្រព័ន្ធរបាយការណ៍តម្លាភាព និងមជ្ឈមណ្ឌលតម្លាភាពជាភាសាខ្មែរ

៣៖ NOCC លើកទឹកចិត្តស្ដ្រីចូលរួមលេងកីឡាឲ្យបានច្រើនដូចបុរស

៤៖ Man Utd នឹងតែងតាំងនាយកគ្រប់គ្រង លោក Arnold ជានាយកប្រតិបត្តិថ្មី

៥៖ Honda ផ្ញើសារជូនអ្នកគាំទ្រជម្រើសជាតិកម្ពុជា៖ «ទោះលទ្ធផលយើងមិនល្អ តែកីឡាករយើងរីកចម្រើនល្អណាស់»

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)