(ភ្នំពេញ)៖ គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មនៅតាមគ្រប់មុខសញ្ញា បានចេញលិខិតមួយអញ្ជើញកម្មករនិយោជិតចំនួន ៣៦០នាក់ ដែលត្រូវបានកាត់បន្ថយដោយក្រុមហ៊ុនណាហ្គាវើលដ៍ និងមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់ផ្ដាច់កិច្ចសន្យាការងារ ចូលរួមប្រជុំបន្តរកដំណោះស្រាយ។

ការប្រជុំបន្តរកដំណោះស្រាយសមស្របដើម្បីឲ្យគ្រប់ភាគី វិវាទអាចទទួលយកបាន ស្របតាមបទប្បញ្ញត្តិច្បាប់ និងផ្អែកលើសមភាពនិងសមធម៌ នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង៩ព្រឹកតទៅ នៅសាលប្រជុំ A នៃទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមការបញ្ជាក់នៅក្នុងលិខិតអញ្ជើញបានឲ្យដឹងថា កម្មករ និយោជិតទាំងអស់អាចអញ្ជើញតំណាងសហជីព ឬអ្នកតំណាង ឬមេធាវីរបស់ខ្លួនមកចូលរួមជាមួយខ្លួនបាន។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនកម្មករនិយោជិតទាំងអស់ នឹងចូលរួមក្នុងកិច្ចប្រជុំខាងលើ ដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត នេះ៕

ខាងក្រោមនេះជាលិខិតអញ្ជើញកម្មករនិយោជិតចូលរួមប្រជុំ៖